Games

វិធីសាស្ត្រ​​ចរចា​​ជំនួញ ​​ជា​មួយ​ជនជាតិ​បារាំងឱ្យ​ជោគជ័យ​



ជនជាតិ​បារាំង​ធ្លាក់​ក្នុង​ផ្នត់​គំនិត​អំនួត​ ដោយ​សារ​ប្រវត្តិ​សាស្ត្រ​ជនជាតិ និង​ភាព​ជឿជាក់​ខ្លួន​ឯង។ ក្នុង​វិស័យ​ជំនួញ ក៏​ដូច​នយោបាយ​ដែរ ជនជាតិ​បារាំង​ជា​មនុស្ស​ឯករាជ្យ និង​អភិរក្ស​ថែម​ទៀត​ផង ហើយ​កត្តា​នេះ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ជំនួប​ចរចា​ជាមួយ​ដៃគូ បើ​ភាគី​ម្ខាង​មិន​បាន​ស្វែង​យល់​ពី​វប្បធម៌​ ឬ​ចរិត លក្ខណៈ​នៃ​ជន​ជាតិនេះ។

ជនជាតិ​បារាំង​មាន​ផ្នត់​គំនិត​ថា ​បារាំង​ជា​ប្រទេស​​​បាន​​បង្កើត​​ ច្បាប់​ទម្លាប់​ បទបញ្ញត្តិ​ បទដ្ឋាន​ លទ្ធិ​ប្រជាធិបតេយ្យ យុត្តិធម៌ ប្រព័ន្ធ​រដ្ឋបាល ប្រព័ន្ធ​ច្បាប់ផ្សេងៗ យុទ្ធសាស្ត្រ​កងទ័ព វិទ្យាសាស្ត្រ វប្បធម៌ ឥរិយាបថ ឬ​សិល្បៈ​ធ្វើម្ហូប​ជាដើម។

បារាំង​ប្រកាន់​អាកប្បកិរិយា​ក្នុង​កម្រិត​មធ្យម មិន​ស្និទ្ធស្នាល​ពេក ក៏​មិន​អវិជ្ជមាន​ដែរ។ ក្នុង​ជំនួប​ឧទ្ទេសនាម​ពី​ផលិតផល​គុណភាព​របស់​ដៃគូ ជនជាតិ​នេះ​ជានិច្ច​គិតថា ខ្លួន​ឯង​ជា​ចម្បង​ ​លើក​តម្កើង​ខ្លួន​ឯង​ខ្ពស់​ជាង​ដៃគូ។

បើ​អ្នក​ចង់​ទាក់ទង​ដៃគូ​ជនជាតិ​បារាំង តើ​​គួរ​ប្រើ​វិធីសាស្ត្រ​អ្វី​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព? ដើម្បី​សម្រេច​បាន​ការចរចា​ប្រកប​ដោយ​ប្រសិទ្ធភាព អ្នក​គួរតែ​ស្រាវជ្រាវ ចិត្តសាស្ត្រ​ក៏​ដូច​យុទ្ធសាស្ត្រ​របស់​ជនជាតិ​បារាំង នៅពេល​ជួញដូរ​ជំនួញ។ ជន​ជាតិ​បារាំង​ចូលចិត្ត​ប្រើ ឬ​បញ្ចេញ​ឫកពារ​របៀប​បារាំង ដូច​ខាង​ក្រោម៖

- ស្លៀក​សំលៀក​បំពាក់​របៀប​អ្នក​ធ្វើការ (អាវធំ) ឬ​អ្នកធំ ក្នុង​ពេល​ណាត់ជួប។

- ប្រើប្រាស់​ឈ្មោះ​ត្រកូល ដោយ​ការ​ឧទ្ទេសនាម​ប្រកប​ដោយ​ការគោរព និង​អង្គុយ​តាម​លំដាប់ ថ្នាក់​តំណែង។

- រក្សា​ភាព​ថ្លៃថ្នូរ និង​ការ​គួរសម ក្នុង​ពេល​ចរចា

- បញ្ចេញ​ទស្សនៈ​យ៉ាង​ឡូហ្ស៊ីក (logic) វិភាគ​ស៊ីជម្រៅ និង​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ត្រង់ ​​ចំណុច​ខ្សោយ​នៃ​ទស្សនៈ​ដៃគូ។

- ជនជាតិ​បារាំង​និយាយ​ច្រើន ហើយ​ការ​ចរចា​តែងតែ​ត្រូវការ​ពេលវេលា​យូរ។

- មិន​ទាមទារ ឬ​សំណូម​ពរ គ្រា​ដំបូង​ទេ ប៉ុន្តែ​សំណូមពរ​នឹង​ត្រូវ​លើក​យក តាម​រយៈ​ការ​បញ្ចេញ​ហេតុផល​ដែល​ត្រូវ​បាន​ត្រៀម​យ៉ាង​ល្អិតល្អន់។

- ព្យាយាម​កំណត់​សំណើ និង​គោលដៅ​នៃ​ដៃគូ តាំងពី​ដំណាក់កាល​ជួបគ្នា​លើក​ដំបូង។

- មាន​ការ​សង្ស័យ បើ​ដៃគូ​បង្ហាញ​ភាព​ស្និទ្ធស្នាល​នា​គ្រា​ដំបូង មិន​ចូលចិត្ត​ដោះ​អាវធំ។

- មាន​អំនួត​លើ​ខ្លួន​ឯង ព្រោះតែ​លទ្ធភាព​គិត​រហ័ស មិន​ចូលចិត្ត​រង​សម្ពាធ​ដោយ​ការ​បង្ខំ​ប្រញាប់​ធ្វើ​ការ​សម្រេច​ចិត្ត។ ជាតិបារាំង​គិត​ថា ការ​ចរចា​ព្រមព្រៀង​រហ័ស​មិន​អាច​ទទួល​បាន​នូវ​ប្រសិទ្ធភាព​នោះ​ទេ។

- កម្រ​សម្រេច​ចិត្ត​ភ្លាមៗ ក្នុង​ពេល​ជំនួប​។

- តែងតែ​ព្យាយាម​អូស​ពេល​វេលា​ការចរចា ព្រោះ​គេ​គិតថា វា​ជា​វិធី ដើម្បី​ស្គាល់​គ្នា​​យក​ពេល​វេលា​ដើម្បី​ស្វែងរក​ចំណុច​ខ្សោយ​របស់​ដៃគូ។

- កំណត់​គោលដៅ​វែងឆ្ងាយ ចង់​បង្កើត​ទំនាក់​ទំនង​លក្ខណៈ​បុគ្គល​រយៈពេល​យូរ។

- មិន​បន្ធូរ​ដៃ​ក្នុង​ការចរចា លើកលែង​តែ​ទស្សនៈ​របស់​ពួកគេ​ចុះ​ខ្សោយ។

- ព្យាយាម​ រៀបរាប់​ច្បាស់លាស់ និង​ត្រឹមត្រូវ។

- តែង​គិត​ថា ចំណេះ​ដឹង​របស់​ជនជាតិ​ខ្លួន​មាន​កម្រិត​ខ្ពស់​ជនជាតិ​ដទៃ

- អនុវត្ត​ត្រឹម​ត្រូវ​តាម​លំដាប់​លំដោយ​នៃ​ផែនការ ប៉ុន្តែ​នៅពេល​ពិភាក្សា​ប្រធានបទ​ជា​លម្អិត​មិន​មិន​អនុវត្ត​តាម​លំដាប់​លំដោយ​នោះ​ទេ។

- ជនជាតិ​អាមេរិក ឬ​អង់គ្លេស​តែងតែ​ត្អូញត្អែរ​ថា ភាគី​បារាំង​និយាយ​យូរ និយាយ​វែងឆ្ងាយ ប៉ុន្តែ​ចុង​ក្រោយ​វា​មិន​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​អ្វី​ឡើយ។

- ស្វែងយល់​បន្ថែម​ពី​ជនជាតិ​បារាំង

នៅពេល​ទាក់ទង​ជាមួយ​ដៃគូ​បារាំង អ្នក​គួរ​រៀបចំ​ឥរិយាបថ​លើស​ពី​ធម្មតា​ ត្រូវ​បញ្ចេញ​យោបល់​ប្រកប​ដោយ​ឡូហ្ស៊ីក (logic) ចៀសវាង​ការ​ធ្វើការ​របៀប​មនោសញ្ចេតនា​នៃ​ជនជាតិ​អាមេរិក ឬ​ទម្លាប់​នៃ​ការ​សម្រេច​ចិត្ត​ដោយ​វិចារណញ្ញាណ​របស់​ជនជាតិ​អង់គ្លេស។ បើ​អ្នក​បញ្ចេញ​យោបល់​ប៉ះពាល់​តែ​បន្តិច​បន្តួច ភាគី​បារាំង​នឹង​ប្រតិកម្ម​ភ្លាមៗ។

ទោះជា​ជនជាតិ​បារាំង​ផ្ដោត​លើ​ភាព​ឡូហ្ស៊ីក និង​ភាព​ត្រឹមត្រូវ ប៉ុន្តែ​ជនជាតិ​នេះ​ចូលចិត្ត​ការ​ពិភាក្សា​បែប​លម្អិត មិន​កំណត់​ពេលវេលា។ បើ​ភាគី​និយាយ​មិន​គ្រប់​ជ្រុងជ្រោយ នោះ​គាត់​នឹង​ត្រូវ​ជនជាតិ​បារាំង​ចាត់ទុក​ប្រភេទ​មនុស្ស​និយាយ​តិច។

អ្នក​មិន​គួរ​និយាយ​មិន​ល្អ ពី​ស្ដេច​ណាប៉ូឡេអុង ដែល​ជា​និមិត្ត​រូប​ដ៏​ពិសិដ្ឋ និង​ជា​ទី​គោរព​របស់​ជនជាតិ​បារាំង ប៉ុន្តែ​អ្នក​អាច​និយាយ​ពី​លោក Charles De Gaulle, Francois Mitterrand ឬ​មេដឹកនាំ​បារាំង​ណា​ក៏បាន៕

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner