Games

គន្លឹះ​៩​យ៉ាង​ដើម្បី​ផ្លាស់ប្តូរ​ខ្លួន​អ្នក​ឲ្យ​ក្លាយជា​មនុស្ស​ក្រោក​ពី​ព្រលឹម​



សម្រាប់​អ្នក​ដែល​ចូល​គេង​យប់​ជ្រៅ ការកំណត់​និង​គ្រប់គ្រង​ខ្លួនឯង​ឲ្យ​ក្រោក​ពី​ព្រលឹង​មិនមែនជា ងាយស្រួល​នោះទេ ប៉ុន្តែ​អ្នកជំនួញ​បាន​ឲ្យ​ដឹងថា គ្មាន​សញ្ញា​ណាមួយ​ដែល​អាច​ផ្លាស់ប្តូរ​កាលវិភាគ របស់​ពួកគេ​បានទេ ។

តើ​អ្នក​អាច​គ្រប់គ្រង​នូវ​ទម្លាប់​ចូល​គេង​យប់​ជ្រៅ​និង​ផ្លាស់ប្តូរ​ខ្លួន​អ្នក​ឲ្យ​ក្លាយ ទៅជា​មនុស្ស​ដែល​ក្រោក​ពី​ព្រលឹម​ដោយ​វិធី​ណា ? អ្នក​អាច​អាន​អត្ថបទ​ថ្មី​មួយ​នេះ​របស់ Quora  ដែលមាន​ចំណងជើង​ថា (thread on becoming a morning person) ដោយបាន​លើកយក​នូវ​ចំនុច​ល្អៗ មួយចំនួន​ព្រមទាំង​ការឆ្លើយតប​ជាក់ស្តែង​ជាច្រើន ។​

១. មិនត្រូវ​បិទ​នាឡិការ​រោទិ៍​
​ការបិទ​នាឡិការ​រោទិ៍​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​គិតថា អ្នក​អាច​គេង​បន្ថែមទៀត ប៉ុន្តែ​តាមពិតទៅ​វា​ធ្វើ​ឲ្យ មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​ខ្លួន​អ្នក​ទៅវិញ​នោះទេ ។ នៅពេល​អ្នក​ចាប់ផ្តើម​បិទ​បូ​តុង​ម៉ោង​រោទិ៍ គឺ​អ្នក កំពុង​បំពាន​លើ​កាលវិភាគ​គេង​របស់​អ្នក ហើយ​អ្នក​កំពុងតែ​បង្កើន​ភាព​ខ្ជិលច្រអូស​សម្រាប់​ខ្លួនឯង ហ្យើ​អ្នក​នឹងមាន​អារម្មណ៍មិនល្អ​ពេញ​មួយថ្ងៃ ។ អ្នកប្រើប្រាស់​គេហទំព័រ Quora លោក Stefano Gandinni បានសរសេរថា វា​ចាប់ផ្តើម​ជាមួយនឹង​ការតាំង​ចិត្ត​ដ៏​ត្រឹមត្រូវ ។ មុនពេល​ចូល​គេង​អ្នក​ត្រូវ ប្រាប់​ខ្លួនឯង​ថា អ្នក​ត្រូវតែ​ក្រោក​ពី​គេង​យ៉ាង​ឆាប់រហ័ស​តាមតែ​អាចធ្វើ​ទៅបាន នៅពេល នាឡិការ រោទិ៍ អ្នកនឹង​មិន​បិទ​នាឡិការោទិ៍​នោះទេ ។ 

២. គិតពី​ភាព​កតញ្ញូ​
​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ជាមួយនឹង​អាកប្បកិរិយា​វិជ្ជមាន អាចជួយ​ធ្វើ​ឲ្យ​ផ្នែក​ដែល​នៅ​សេស សល់​ពីមុន​មាន​ភាពល្អប្រសើរ ។ Gandinni បានសរសេរថា ការជាប់​ទាក់ទង​គ្នា​ដោយផ្ទាល់​រវាង កតញ្ញូ និង​សុភមង្គល ដូច្នេះ​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ដោយ​បង្ហាញ​នូវ​ការដឹងគុណ​គឺជា​រឿង​ល្អ ។​

៣. ប្រើ​វិធី Dark Session មុន​មួយ​យប់​
​ការទទួលបាន​អនុសាសន៍​គេង​ពី​ម៉ោង ៧ ទៅ​ម៉ោង ៩ អាចមាន​លក្ខណៈ​ពិបាក ប៉ុន្តែ​វា​ជា​គន្លឹះ​ធ្វើ ឲ្យ​ស្មារតី​របស់​អ្នក​ភ្លឺស្វាង​ល្អ នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​ជួយ​នូវ​ការ​គេង​របស់​អ្នក អ្នកប្រើប្រាស់​គេហទំព័រ Quora និង​លោក Andy Ooi មានប្រសាសន៍ថា លោក​ប្រើ Dark Session ជា​រៀងរាល់​យប់​គឺ​លោក​បិទ រាល់​ឧបករណ៍​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា​អំពូល​ភ្លើង​ទាំងអស់​ក្នុង​រយៈពេល​ពី ១០ ទៅ ២០ នាទី​មុន​គាត់​ចូល​គេង ។ លោក​បន្តទៀតថា លោក​រីករាយ​នឹង​ភាព​ងងឹត ព្រោះ​ពេលដែល​ងងឹត លោក​មាន​អា​ម្មណ៍​ថា​ដូច​លោក​នៅក្នុង​សម័យកាល​មួយ​ដ៏​យូរយា​ណាស់​មកហើយ  ។​

៤. ក្រោកពីដំណេក​ហើយ​ធ្វើ​ចលនា​
​អ្វី​ក៏ដោយ​ឲ្យ​តែ​អ្នក​អាច​ឲ្យ​ឈាម​របស់​អ្នកដើរ​បាន​ស្រួល ការធ្វើ​ចលនា​រាងកាយ​នឹងមាន​ឥទ្ធិពល វិជ្ជមាន​សម្រាប់​ថ្ងៃ​ថ្មី​ដ៏​ល្អ​របស់​អ្នក ។ អ្នកប្រើប្រាស់​គេហទំព័រ Quora ដែលមាន​ឈ្មោះថា Ananya Neogi មានប្រសាសន៍ថា ការ​ដេក​សន្ធឹង​រៀងរាល់​ព្រឹក​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​សុំា​នឹង​ថ្ងៃ​ថ្មី​ដែល​ចាប់ ផ្តើម មនុស្ស​ជាច្រើន​ទៀត​បានផ្តល់​យោបល់​ថា ចូរ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​ឲ្យ​បាន​រួចរាល់​នៅ ពេលព្រឹក ។ 

៥. ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
Neogi បានសរសេរថា មនុស្ស​ភាគច្រើន​មាន​អារម្មណ៍​ថា​ល្អប្រសើរ ប្រសិនបើ​អ្នក​បាន​ញាំ​ទឹក​គ្រប់ គ្រាន់ ។ ការដើរ​ក្នុង​ចម្ងាយ​ដ៏​វែង​ដោយ​មិនបាន​ផឹកទឹក នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង ហើយ​ធ្វើ​ចលនា​យឺត​ជាង​មុន ចូរ​ទុក​កែវ​ទឹក និង​ដប​ទឹក​នៅក្បែរ​គ្រែ​គេង​របស់​អ្នក ហើយ​ផឹក​វា​ពេល អ្នក​ភ្ញាក់​ពី​គេង ។ 

៦. សរសេរ​អំពី​ប្រធានបទ​អ្វីមួយ​
​ការធ្វើ​ចលនា​រាងកាយ​អាចជួយ​ឲ្យ ការធ្វើ​ឲ្យ​ខួរក្បាល​ដំណើរការ​ក៏​អាចជួយ​អ្នក​ផងដែរ អ្នក​អាច សរសេរ​ពីអ្វី​ដែល​អ្នក​កំពុង​គិត សរសេរ​អំពី​នរណាម្នាក់ គោលបំណង​នៅ​ថ្ងៃ​អនាគត​របស់​អ្នក រហូត ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្វាង ការសរសេរ​អាចជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​រីករាយ​ចង់​ទទួលយក​ថ្ងៃ​ថ្មី របស់​អ្នក ។ 

៧. ការដើរ​ហាត់ប្រាណ​
​ការដើរ​ហាត់ប្រាណ​នៅពេល​ព្រឹក​ជាពិសេស នៅពេល​ថ្ងៃ​រះ​គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី របស់​អ្នក​ដដែល​នោះ​លោក Laszlo F.Heredy ចូលចិត្ត​ដើរចេញ​ទៅ​ក្រៅ​ប្រហែលជា ១៥​នាទី​មុន ថ្ងៃ​រះ ។ ប្រសិនបើ​អ្នកមាន​បញ្ហា​ទាក់ទង​នឹង​ពេលវេលា លោក​មានប្រសាសន៍ថា រៀបចំ​ស្បែកជើង ខោខ្លី អាវយឺត និង ដប​ទឹក​ក្បែរ​គ្រែ​របស់​អ្នក​ឲ្យ​ហើយ  ។ ពេល​ក្រោក​ពី​គេង​ចេញទៅ​ខាងក្រៅ​ផ្ទះ អ្នក​អាច​ហាត់ប្រាណ​រហូតដល់​ម៉ោង​ទៅធ្វើ​ការ ។ 

៨. ធ្វើ​សមាធិ​
​អ្នកប្រើប្រាស់​គេហទំព័រ Quora លោក David Deng ឲ្យ​យោបល់​ថា ការធ្វើ​សមាធិ​នៅពេល​ព្រឹក ព្រលឹម​រាល់ថ្ងៃ​ពិត​ជាមាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង លោក​ក៏បាន​បន្តទៀត​ដែរ​ថា លោក​បាន​រៀន​ពី សារៈប្រយោជន៍​នៅក្នុង​ការផ្លាស់ប្តូរ​ចិត្ត​នៅពេលដែល​យើង​ចូល​គេង​នៅ​ម៉ោង ១០​យប់​រហូតដល់ ម៉ោង​៤​ទៀបភ្លឺ​អស់​រយៈពេល​អស់​មួយ​សប្តាហ៍ ។ លោក​បាន​សរសេរ​ទៀតថា ដំបូង​ខ្ញុំ​មានការ​លំ បាក​យ៉ាងខ្លាំង​ក្នុងការ​គេង​តែ ៦ ម៉ោង​ក្នុង​មួយថ្ងៃ ហ្យើ​មាន​ម្តងនោះ​ខ្ញុំ​មាន​អារម្មណ៍​ស្វាង​ល្អ​ដោយ សារ​ការធ្វើ​សមាធិ ។ លោក​បាន​ដោះស្រាយ​បញ្ហា ហើយ​ផ្តោតអារម្មណ៍​លើ​ការងារ​ផ្សេងៗ​ទោះបី​ខ្ញុំ គេង​មិន​គ្រប់គ្រាន់​ក៏ដោយ ។ 

៩. បង្កើត​នូវ​ទម្លាប់​
​ប្រសិនបើ​អ្នក​ចង់​ឲ្យ​ថ្ងៃ​ថ្មី​របស់​អ្នកមាន​ភាពល្អប្រសើរ​ធ្វើ​សកម្មភាព​នោះ​ឲ្យ​កើតមាន​ជាប្រចាំ ។ អ្នកប្រើប្រាស់​គេហទំព័រ Quora លោក Charles Kins សរសេរថា ការធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​សម ទៅនឹង​ទម្លាប់​នោះ ធ្វើ​ឲ្យ​វា​មាន​ភាពងាយស្រួល​ដើម្បី​គ្រប់គ្រង​ថ្ងៃ​ថ្មី​របស់​អ្នក ។ ការកំណត់ និង​គោ រព​តាម​កាលវិភាគ​គេង​ឲ្យ​បាន​ជាប់លាប់​នឹង​អាចជួយ​អ្នកផង​ដែរ ។ 

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner