Games

សំនួរ​ទាំង​៧​ដ៏​ឆ្លាត​វៃ​សម្រាប់​សួរ​នៅ​ចុងបញ្ចប់​នៃ​ការធ្វើ​បទ​សម្ភាស៍



នៅពេលដែល​អ្នក​កំពុង​អង្គុយ​លើ​កៅអី បន្ទាប់ពី​អ្នក​បាន​ឆ្លើយ​នូវ​សំនួរ​មួយចំនួន​អំពី​ភាពជោគជ័យ​របស់​អ្នក ថា​ហេតុអ្វី​បានជា​អ្នកទទួលបាន​ជោគជ័យ​ផ្ទាល់ខ្លួន​ក៍​ដូចជា​ក្រុម​ផងដែរ ។

បន្ទាប់ពី​បាន​បកស្រាយ​រួច​អ្នកនឹង​មានការ​សប្បាយ​រីករាយ ប៉ុន្តែ​បន្ទាប់មក អ្នក​សម្ភាស៍​នឹង​បក​មក​សួរ​សំនួរ​ចុងបញ្ចប់​មួយ​ដូចជា​៖ តើ​អ្នកមាន​ចម្ងល់​អ្វី​ដែរ​ទេ​? អ្នកនឹង​ឆ្លើយថា​ទេ ឫ​ក៏​អ្នក​ប្រហែលជា​រក​គិត​បន្តិច​សិន ឫ​ក៏​អ្នក​អាច​លើកយក​សំនួរ​ណាមួយ​ដែល​ខ្លី​ឫ​ងាយៗ​មក​សួរ​ក៏​មិនដឹង បន្ទាប់មក​អ្នកនឹង​ទទួល​បរាជ័យ​ក្រោយពេល​បទ​សម្ភាស៍ ។

ដើម្បី​ជៀសវៀង​ស្ថានភាព​បែបនេះ​អ្នក​គួរតែ រៀបចំ​ត្រៀម​នូវ​សំនួរ​ដ៏​ល្អ​មួយចំនួន​ដែល​នឹង​អាច​ទាក់ទាញ​អារម្មណ៍​និយោជក ។ ខាងក្រោម​នេះ​គឺជា​សំនួ​រទាំង​ប្រាំពីរ​ដែល​អ្នក​អាច​ប្រើប្រាស់​បាន​នៅ​ចុងបញ្ចប់​នៃ​បទ​សម្ភាស៍​៖

១. តើ​អ្នក​ពេញចិត្ត​អ្វី​នៅពេលដែល​អ្នកធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​?
​ការសម្ភាស៍​របស់​អ្នកនឹង​ប្រាប់​អ្នក​អំពី​អ្វីដែល​ពួកគេ​ឲ្យ​តម្លៃ ហើយ​អ្វីដែល​អ្នក​ឃើ​យ​ថា​តើ​អាច​ដូចគ្នា​ដែរ​ឫ​ទេ ។​

២. តើ​តួនាទី​មួយ​នេះ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​អ្វីខ្លះ​?
​ចម្លើយ​របស់​ពួកគេ​នឹង​ប្រាប់​អ្នក​ប្រសិនបើ​ការងារ​មួយ​នោះ​ឈានដល់​ទីបញ្ចប់ ។​

៣. តើ​អ្នក​អាច​ផ្តល់​ឧទាហរណ៍​ឲ្យ​ខ្ញុំ​បានដែរ​ឫ​ទេ​អំពី​របៀប​ការធ្វើ​ការសហកា​រ​ជាមួយ​អ្នកគ្រប់គ្រង​របស់ខ្ញុំ​?
​ការឆ្លើយ​របស់​ពួកគេ​នឹង​ប្រាប់​អ្នក​អំពី​របៀប​នៃ​ការធ្វើការ​រស់​បុគ្គលិក ឫ​ក៏​គេ​នឹង​បង្ហាញ​ពី​ចំណេះ​ជំនាញ​របស់គេ ។​

៤. តើ​អ្វី​ជា​អាទិភាព​របស់​តួនាទី​មួយ​នេះ​?
​អាចជួយ​ឲ្យ​អ្នកដឹង​ពីអ្វី​ដែល​អ្នក​ត្រូវ​ផ្តោតលើ ប្រសិនបើ​អ្នកទទួល​ការងារ​នេះ ពីរ​បៀ​បង្កើត​ទំនាក់ទំនង ល្អ​ជាមួយ​បុគ្គលិក​ដ៏ទៃទៀត ។​

៥. តើ​អ្វីខ្លះ​ដែល​ជាការ​ប្រឈម​ចំពោះ​តួនាទី​នេះ​?
​វា​អាច​ឲ្យ​អ្នកដឹង​ពីអ្វី​ដែល​អ្នក​នឹងត្រូវ​ជួបប្រទះ ប្រើ​មិនបាន​លើក​ពី​បញ្ហា​ប្រ​ឈប់​នោះទេ អ្នក​គួរតែ​រឹតបន្តឹង​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ម្នាក់នេះ ។​

៦. តើ​អ្វី​ដែលជា​ភាពជោគជ័យ​របស់​បុគ្គ​លិ​ក​ម្នាក់​នោះ​កាលពី​អតីតកាល​?
​វា​អាចជួយ​ផ្តល់​អ្នក​ដល់​ញាណ​ដ៏​ល្អ​មួយ​ដែល​ក្រុមហ៊ុន​ធ្វើ​ការវាស់ស្ទង់​នូវ​ភាពជោគជ័យ ។​

៧. តើ​អ្នកមាន​ចម្ងល់​អ្វី​អំពី​សមត្ថភាព​របស់ខ្ញុំ​ដែរ​ឫ​ទេ​?
​បង្ហាញ​ពី​ភាពក្លាហាន​របស់​អ្នក​ក្នុងការ​បង្ហាញ​ពី​ភាពទន់ខ្សោយ​របស់​អ្នក ។​

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner