ក្រោយពីបានប្រកាសនូវមុខងារថ្មីមួយចំនួនរួចមក ឥលូវនេះក្រុមហ៊ុន Facebook បានបន្ថែមមុខងារថ្មីមួយទៀតហើយទៅលើកម្មវិធីទូរសព្ទរបស់ខ្លួន។
មុខងារថ្មីនោះមានឈ្មោះថា Doodle ដែលមានបញ្ចូលទៅលើការ Edit រូបមុខពេលដែលបង្ហោះ។ មុខងារនេះបង្កើតឡើងដើម្បីឲ្យអ្នកគូរសញ្ញាអ្វីមួយលើរូបភាព គូរសញ្ញាបែបកំប្លែងៗលើមុខរបស់មិត្តភ័ក្ដិ និង អាចគូរជារូបភាពបានផងដែរ។ Facebook បានឲ្យដឹងថា មុខងារនេះបានដាក់ឲ្យប្រើប្រាស់ហើយសម្រាប់អ្នកដែលប្រើប្រាស់ទូរសព្ទ iPhone និង Android។
ដើម្បីអាចប្រើប្រាស់មុខងារ Doodle នេះបាន អ្នកគ្រាន់តែចុចសញ្ញា Edit ដែលមានបង្ហាញនៅពេលបង្ហោះរូបភាពអ្វីមួយ។បន្ទាប់មកចុចយកពាក្យ Doodle ដែលមានបង្ហាញនៅជួរខាងក្រោមនៃរូបភាព នោះអ្នកអាចធ្វើការគូររូប ឬ សញ្ញាអ្វីមួយលើរូបភាពដែលអ្នកចង់បង្ហោះបានហើយ។ អូសម្រាមដៃរបស់អ្នកឡើងលើឬចុះក្រោមលើសញ្ញារបារនៅផ្នែកខាងស្ដាំដៃ ដើម្បីផ្លាស់ប្ដូរពណ៌ ប្រសិនបើចង់ផ្លាស់ប្ដូរទំហំគឺគ្រាន់តែចុចលើសញ្ញារបារនេះរួចអូសចុះទៅក្រោមផ្នែកខាងឆ្វេង។
គួររំលឹកផងដែរថា មុខងារថ្មីៗមួយចំនួនទៀតរបស់ Facebook ដែលមានដូចជាការដាក់រូបភាព Profile ជាវីដេអូខ្លីនឹងមានដាក់ឲ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ ដូចនេះរង់ចាំប្រើប្រាស់ទាំងអស់គ្នា៕