ក្រុមហ៊ុនបច្ចេកវិទ្យានៃប្រទេសហូឡង់ដែលមានឈ្មោះថា Philips បានសហការជាមួយសែលកាត ក្នុងការលក់ និងចែកចាយទូរសព្ទ smartphone ។
Philips មានវត្តមានក្នុងសារព័ត៌មានពិភពលោកក្នុងពេលថ្មីៗជាមួយការចេញលក់ទូរសព្ទ Android ថ្មីពីរម៉ូដែលនៅក្នុងប្រទេសឥណ្ឌា ដើម្បីឆ្លើយតបទៅនឹងអតិថិជនដែលត្រូវការទូរសព្ទដែលមានសមត្ថភាពខ្ពស់ (s358) និង មធ្យមដែលមានមុខងារគួរជាទីទុកចិត្ត (s309)។ ខណៈដែលម៉ូដែល (s358) មិនទាន់មានលក់នៅក្នុងប្រទេសកម្ពុជា ម៉ូដែល (s309) ដែលមានប្រព័ន្ធប្រតិបត្តិការAndroid 4.4 KitKat-based ជាមួយល្បឿន 1GHz Dual-core ដំណើរការរួមជាមួយ RAM ទំហំ 512MB មានលក់នៅការិយាល័យកណ្តាលរបស់សែលកាតជាមួយការផ្តល់ជូនពិសេស។
កិច្ចព្រមព្រៀងរវាង Philips និងក្រុមហ៊ុន Cellcard នឹងអនុញ្ញាតឱ្យការិយាល័យសែលកាតមានលក់នូវទូរសព្ទទំនើប Philips ភ្ជាប់មកជាមួយការផ្តល់ជូនជាពិសេស ហើយមាននៅតែក្នុងការិយាល័យសែលកាតតែប៉ុណ្ណោះ។
ម៉ូដែល | តម្លៃលក់ | ផ្តល់ឥតគិតថ្លៃ | កាដូឥតគិតថ្លៃ |
E130 | $22.00 | -លេខពិសេស(មានតម្លៃស្មើ $60) -លុយទូរស័ព្ទក្នុងប្រព័ន្ធ $225 ($2.5/ថ្ងៃ សម្រាប់រយៈពេល ៣ខែ) | -អង្គចងចាំទំហំ 4GB -អាវយឺត |
E180 | $45.00 | ||
E310 | $71.00 | ||
S309 | $92.00 | -លេខពិសេស(មានតម្លៃស្មើ $60) -លុយទូរស័ព្ទក្នុងប្រព័ន្ធ $275 ($2.5/ថ្ងៃ សម្រាប់រយៈពេល ៣ខែ) | -អង្គចងចាំទំហំ 8GB -អាវយឺត |
V387 | $270.00 | -អង្គចងចាំ -អាវយឺត |
លោក ជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile និងអ្នកចែកចាយ Philips Mobile ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ « ក្រុមហ៊ុន Cellcard និង Philips មានទស្សនវិស័យដូចគ្នាក្នុងការផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យាបង្កើតថ្មី ដែលជះឥទ្ធិពលវិជ្ជមានទៅនឹងជីវិតប្រចាំថ្ងៃរបស់អតិថិជន។ យើងជឿជាក់ថាភាពជាដៃគូដែលមានទស្សនវិស័យដូចគ្នាមួយអាចទទួលបានលទ្ធផលជាវិជ្ជមាន។ យើងមានក្ដីរំភើបបំផុតដោយបានធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Cellcard មិនត្រឹមតែធ្វើឱ្យអតិថិជនយើងកាន់តែច្រើនអាចរកជាវទូរសព្ទរបស់យើងនោះទេ ប៉ុន្តែបានកំណត់និងណែនាំទូរសព្ទដែលសក្ដិសមតាមតម្រូវការនៅក្នុងទីផ្សារកម្ពុជា ជាមួយលក្ខណៈមុខងារពិសេសរបស់ទូរសព្ទទំនើបដែលជាទីទុកចិត្ត កញ្ចប់គម្រោងពិសេសនិងសេវាទូរសព្ទចល័តដែលផ្តល់ជូនក្នុងតម្លៃសមរម្យសម្រាប់អតិថិជន។ យើងមានក្ដីសង្ឃឹមជឿជាក់ និងគាំទ្រគោលគំនិតផ្ដួចផ្ដើម SIS (ហាងក្នុងហាង) របស់សែលកាត ហើយរំពឹងថាកិច្ចសហការនេះនឹងរួមចំណែកឆ្ពោះទៅរកភាពជោគជ័យ»។
គំនិតផ្ដួចផ្ដើម SIS របស់សែលកាតជាផ្នែកមួយនៃការកែលម្អការលក់ក្នុងហាងរបស់ខ្លួនដែលនឹងធ្វើឱ្យសាខាក្រុមហ៊ុនសែលកាតទាំងអស់ក្លាយជាហាងទិញលក់តែមួយ មានលក់របស់របរដ៏សម្បូរបែបដើម្បីផ្តល់នូវតម្រូវការទូរគមនាគមន៍របស់អតិថិជន និងចង់ឱ្យមានភាពងាយស្រួលទាំងសងខាង។ ការិយាល័យកណ្តាលសែលកាតនៅមហាវិថីព្រះសីហនុនឹងក្លាយជាហាង SIS លើកដំបូងក្នុងការបម្រើគម្រោងនេះ។ ការលក់នេះនឹងបន្តទៅហាងទាំងអស់នៅក្នុងទីក្រុងសំខាន់ៗក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
«គម្រោង SIS មានបំណងឆ្ពោះទៅរកការផ្តល់ជូននូវអតិថិជនរបស់យើងដែលជាសេវាកម្មរួមនិងការកើនឡើងនូវភាពងាយស្រួល។ គោលបំណងរបស់យើងគឺបម្រើរាល់អតិថិជនក្នុងវិស័យទូរគមនាគមន៍ចល័តដែលត្រូវការ ឬចង់បានដំណោះស្រាយនៅពេលណាពួកគេឈានជើងចូលទៅក្នុងហាងក្រុមហ៊ុន Cellcard ។ ភាពជាដៃគូរបស់យើងជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុន Philips និងក្រុមហ៊ុនផ្សេងៗទៀតដែលបានរួមចំណែកដល់គោលបំណងនេះ ហើយយើងក៏បានសរសើរនូវមតិឆ្លើយតបជាវិជ្ជមាន និងសហប្រតិបត្តិការពីដៃគូរបស់យើងសម្រាប់គម្រោងនេះ ហើយយើងនឹងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យគម្រោងនេះ និងដៃគូសហការទាំងអស់ទទួលបានជោគជ័យ»។ Laszlo Bartas, CCO នៃក្រុមហ៊ុនសែលកាត។
អតិថិជនដែលបានទៅទីស្នាក់ការកណ្តាលក្រុមហ៊ុនសែលកាតអាចទទួលបានការបម្រើជូនយ៉ាងពិសេសនេះចាប់ពីថ្ងៃទី៧ ខែតុលា នេះតទៅ៕