Games

iPhone 6s ឆ្លាក់​រូប ​វ្ល៉ាឌីមៀរពូទីន ​ចេញ​លក់ហើយ​ តែ​តម្លៃ​ជាង​ ៣ ពាន់​ដុល្លារ​

ឆ្នាំ​មុន​ក្រុមហ៊ុន​​​​ច្នៃ​​គ្រឿង​អលង្ការ​​របស់​ប្រទេស​រុស្ស៊ី​មាន​ឈ្មោះ​ថា​ Caviar ​បាន​បង្ហាញ​​ iPhone 5s​ ជំនាន់​ពិសេស​មួយ​ ​ដែល​ត្រូវ​​បាន​​រចនា​ឡើង​ដោយ​ភ្ជាប់​ជា​មួយ​​រូប​​ប្រធានាធិបតី​រុស្ស៊ី​ លោក​វ្ល៉ាឌីមៀរពូទីន​ ​នៅ​ផ្នែក​ខាង​ក្រោយ។ ថ្មី​​ៗ​នេះ​​ដែរ​ ក្រុមហ៊ុន​មួយ​នេះ​​ក៏​បាន​បង្ហាញ​​នូវ​ជំនាន់​ថ្មី​មួយ​ទៀត​គឺ​ iPhone 6s ដែល​​មាន​​ឆ្លាក់​រូប​​ប្រធានាធិបតី​រុស្ស៊ី​រូប​នេះនៅ​ខាង​ក្រោយ​​ដូច​គ្នា។

103060318-20_2762tigold_photo3.530x298

ទូរសព្ទ​ iPhone 6s ពិសេស​មួយ​នេះ​មាន​ឈ្មោះ​ថា​ Caviar Ti Gold Supremo Putin Anniversario Edizione 63។ ចំពោះ​ការ​រចនា​ផ្នែក​ខាង​ក្នុង​គឺ​មិន​ខុស​ពី​ iPhone 6s ទូទៅ​នោះ​ទេ​ ប៉ុន្តែ​វា​បាន​បន្ថែម​នូវ​ការ​រចនា​ពិសេស​នៅ​ផ្នែក​ខាងក្រៅ។

18_2762tigold_photo1


នៅ​​​ផ្នែក​ខាង​ក្រោយ​​ធ្វើ​ពី​​​​​ទីតាញ៉ូម​​ជា​មួយ​នឹង​មាស​ដោយ​​មាន​ឆ្លាក់​រូប​មុខ​​របស់​លោក ​វ្ល៉ាឌីមៀរពូទីន​​ស្រោប​ដោយ​មាស​ និង​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ដោយ​រង្វង់​មូល​មាន​ឆ្លាក់​​ឈ្មោះ​របស់​លោក​ផ្ទាល់​ផង​ដែរ​។

ចំណែក​ឯ​នៅ​ផ្នែក​ខាង​ក្រោម​​រូប​​របស់​ប្រធានាធិបតី​រុស្ស៊ី​​គឺ​មាន​​​រូប​ព្រះ​សង្ហារ​​របស់​ប្រទេស​រុស្ស៊ី​ និង​បន្ទះ​មួយ​ដែល​បង្ហាញ​ពី​ភ្លេង​ជាតិ​របស់​ប្រទេស​រុស្ស៊ី​ផ្ទាល់​ថែម​ទៀត​ផង។ ក្រៅ​ពី​ទូរសព្ទ សម្រាប់​អតិថិជន​ដែល​បាន​ទិញ​នឹង​ទទួល​បាន​​​ប្រអប់​ឈើ​ស្រោប​​កាម្ញី​ស្រស់​ស្អាត​មួយ​ និង​​ឧបករណ៍​សាក​ថ្មក្នុង​រថយន្ត​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។

Caviar-iPhone

Caviar Ti Gold Supremo Putin Anniversario Edizione 63 គឺ​ជា​ខួប​លើក​ទី​ ៦៣ ឬ​ជា​ទូរសព្ទ​ Putinphone លើ​ទី ៦៣ ​ហើយ​ដែល​​បាន​ផលិត។ ចំពោះ​តម្លៃ​របស់​វា​គឺ​ ៣ ១៧៤ ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ម៉ូដែល​ទំហំ 64GB និង ៣ ៣៣៤ ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ម៉ូដែល​ទំហំ 128GB៕

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner