រូបថតស្រាតរបស់ Justin Bieber ជាច្រើនសន្លឹកត្រូវបានចេញផ្សាយធ្វើឲ្យអ្នកគាំទ្រជ្រួលច្របល់។ គេហទំព័រ New York Daily News ទើបតែចុះផ្សាយកម្រងរូបថតអាក្រាត របស់តារាចម្រៀងវ័យក្មេង Justin Bieber នៅពេលតារាចម្រៀងនេះបានទៅលំហែកាយនៅកោះ Bora Bora កាលពីថ្ងៃទី៦ ខែតុលា មុននេះ។
នៅក្នុងរូបទាំងនេះគេប្រទះឃើញថា តារាវ័យ២១ឆ្នាំកំពុងដើរលេងជាមួយ Jayde Pierce ដែលគេសង្ស័យថាជាមិត្តស្រីថ្មីរបស់គេ។ បើទោះបីជាអ្នកទាំងពីរមិនទាន់ទទួលស្គាល់ពីចំណងស្នេហានេះមែន តែ Justin បានបង្ហាញពីសកម្មភាពរ៉ូមែនទិកទៅកាន់មិត្តស្រី ដោយបានដេញហ្គីតាឲ្យនាងស្ដាប់នៅពេលព្រះអាទិត្យលិច។
ពេលទៅលេងកោះនេះ Justin Bieber បានដើរទៅដើរមកដោយពេលខ្លះមានស្លៀកឈុតងូតទឹក និងពេលខ្លះទៀតគឺលេងខ្លួនទទេស្អាតតែម្ដង។ ម្ចាស់បទ “What Do You Mean?” ហាក់ដូចជាមិនចូលចិត្តស្លៀកពាក់ខោអាវទេ ដោយកាលពីខែកក្កដាមុននេះ តារាចម្រៀងមួយនេះបានបង្ហោះរូបអាក្រាតរបស់ខ្លួនម្ដងរួចទៅហើយនៅពេលមកលេងកោះ Bora Bora៕