Games

សមាជិក​ក្រុម​ជើងកាង​​ដែល​បោក​ប្រាស់ T-ara ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន

សមាជិក​ក្រុម​អន្ធពាល​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​ថា បាន​បោក​ប្រាស់​ក្រុម​ចម្រៀង​នារី​កូរ៉េ T-ara ដោយ​បាន​សន្យា​ថា​ នឹង​ប្រារព្ធ​ធ្វើ​ការ​ប្រគំ​តន្ត្រី​ឲ្យ​ពួក​គេ​​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា​កន្លង​ទៅ។

feat1

យោង​តាម​សម្ដី​របស់​ប៉ូលិស កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៣ លោក Jung បាន​ប្រាប់​ប្រធាន​ក្រុមហ៊ុន T-ara (Core Contents Media) នៅ​ពេល​នោះ​ថា លោក​នឹង​ជួយ​ពួក​គេ​រៀបចំ​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ប្រទេស​ជប៉ុន ក្នុង​តម្លៃ ២០០ លាន​វ៉ុន ( ១៧ម៉ឺន​ដុល្លារ)។ យ៉ាងណាមិញ ការ​ប្រគំតន្ត្រី​នោះ​មិន​បាន​កើត​ឡើង​ឡើយ ហើយ​ក្រុមហ៊ុន​របស់ T-ara ត្រូវ​គេ​បោក​អស់​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ។

បន្ទាប់​ពី​ចុះ​បង្កប់​ខ្លួន​អស់​រយៈ​ពេល ៤ ថ្ងៃ លោក Jung នៅ​ទី​បញ្ចប់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​តំបន់ Nonhyun-dong ទីក្រុង​សេអ៊ូល។

ភ្នាក់ងារ​ប៉ូលិស​មួយ​រូប​បាន​ប្រាប់​ថា “នៅ​ពេល​នេះ យើង​បាន​ដោះលែង​គាត់​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើ​ការ​អង្កេត​​ពាក់​ព័ន្ធ​នឹង​ករណី​តទៅ​មុខ​ទៀត។ យើង​មាន​គម្រោង​នឹង​បង្ហាញ​ពី​ទោស​ឧក្រិដ្ឋ​របស់​គាត់​ក្នុង​ការ​អង្កេត​នៅ​ពេល​ខាង​មុខ”៕

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner