Games

ក្រុមហ៊ុន​រថយន្ត Porsche ​មិន​ទទួល​ខុស​ត្រូវ​លើ​​ការ​ស្លាប់​របស់ Paul Walker ឡើយ

មួយ​ថ្ងៃ​បន្ទាប់ពី​កូន​ស្រី​របស់​អតីត​តារា​សម្ដែង​អាមេរិក Paul Walker បាន​ដាក់​ពាក្យ​​​ប្ដឹង​ទារ​សំណង​សម្រាប់​​ការ​ស្លាប់​របស់​​ឪពុក​ខ្លួន​កាល​ពី​ឆ្នាំ ២០១៣ ​​ក្រុមហ៊ុន​រថយន្ត Porsche ដែល​ត្រូវ​គេ​ប្ដឹង​នេះ​បាន​ចេញ​មុខ​មក​​តទល់​​នឹង​​ការ​ចោទ​ប្រកាន់​នេះ​ហើយ។

paul-walker-porsche-lawsuit

Porsche បាន​ការពារ​ជំហរ​របស់​ខ្លួន​​ដោយ​បាន​លើក​សេចក្ដី​ថ្លែង​ការ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​​ដ៏​​គួរ​ឲ្យ​សោក​ស្ដាយ​ក៏​ដូច​នាំ​មក​នូវ​ការ​បាត់​បង់​ជីវិត តួ​រឿង “Fast & Furious” គឺ​​កើត​ឡើង​ដោយ​សារ ការ​បើក​បរ​មិន​ប្រុង​ប្រយ័ត្ន និង​ការ​បើកបរ​​​ហួស​​ល្បឿន​កំណត់។

“ដូច​យើង​បាន​លើកឡើង​កាល​ពី​មុន ក្រុមហ៊ុន​យើង​ខ្ញុំ​តែង​តែ​មាន​​អារម្មណ៍​សោក​ស្ដាយ​ក្រៃលែង​នៅ​ពេល​​អតិថិជន​មួយ​ណា​ដែល​មាន​គ្រោះ​ថ្នាក់​នៅ​ក្នុង​យាន​​​យន្ត​របស់ Porsche។ ប៉ុន្តែ​ពួក​យើង​​ជឿជាក់​ថា តាម​សេចក្ដី​ថ្លែង​ការ​របស់​អាជ្ញាធរ នៅ​ក្នុង​ករណី​នេះ​​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រោះ​ថ្នាក់​ដ៏​​សោក​សៅ​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បើក​បរ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ប្រើ​ល្បឿន​ហួស​កំណត់​ទាំង​ស្រុង” ក្រុមហ៊ុន​រថយន្ត​នេះ​បាន​ប្រាប់​គេហទំព័រ TheWrap នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ អង្គារ​។

519592

ការ​បដិសេធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​នេះ​ត្រូវ​បាន​លើក​ឡើង បន្ទាប់​ពី Meadow Walker កូន​ស្រី​អាយុ ១៦ ឆ្នាំ​របស់ Paul Walker បាន​ដាក់​បណ្ដឹង ក្រុមហ៊ុន​រថយន្ត Porsche ទៅ​កាន់​តុលាការ​​ទីក្រុង Los Angeles ដោយ​បាន​​អះអាង​ថា ការ​ខ្វះ​ខាត​នូវ​សមត្ថភាព​ដែល​អាច​គ្រប់គ្រង​រថយន្ត​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់​​​របស់ Porsche ជា​​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​ឪពុក​ខ្លួន​ស្លាប់​បាត់​បង់​​ជីវិត។

នាយកដ្ឋាន​ទីក្រុង Los Angeles បាន​សន្និដ្ឋាន​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​អស់​ពីរ​នាក់​នេះ គឺ​ជា​លទ្ធផល​នៃ​ការ បើក​បរ​ហួស​កំណត់​គ្មាន​សុវត្ថិភាព។ ជាមួយ​​គ្នា​នេះ​ដែរ ​អ្នក​ជំនាញ​បាន​​បន្ថែម​ទៀត​ថា​អ្នក​បើក​រថយន្ត​បាន​បើក​ក្នុង​ល្បឿន​ពី ១២៨ ទៅ ១៤៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​ពេល​ដែល​បុក​ទៅ​នឹង​បង្គោល​អគ្គិសនី​និង​ដើម​ឈើ​ជា​ច្រើន។

អំឡុង​ពេល​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង Paul Walker ក៏​​ជា​អ្នក​ដំណើរ​​ម្នាក់​ផង​​ដែរ​នៅ​ក្នុង​រថយន្ត​នោះ។ ក្រៅ​ពី Meadow ប្រពន្ធ​របស់​អ្នក​បើក​រថយន្ត​នៅ​ពេល​នោះ​ដែល​ជា Roger Rodas ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង Porsche ដែរ​ដោយ​បាន​លើក​យក​ហេតុផល​ដូច​គ្នា​នឹង​​កូន​ស្រី​របស់ Paul Walker៕

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner