Games

Selena Gomez សារភាព​ថា​ ខ្លួន​មាន​ជំងឺ​សើស្បែក

និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Billboard កាល​ពី​ម្សិលមិញ​តារា​ចម្រៀង​​ប៉ុប Selena Gomez បាន​ទម្លាយ​ឲ្យ​ដឹង​ថា នាង​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​ដោយ​សារធាតុគីមី បន្ទាប់​ពី​ពិនិត្យ​ឃើញ​​មាន​ជំងឺ សើស្បែក។

2D2F00C700000578-3264382-image-a-12_1444272382434

តារា​វ័យ​២៣​ឆ្នាំ​បាន​ពិនិត្យ​ឃើញ​​មាន​ជំងឺ​មួយ​នេះ​តាំង​ពី​ឆ្នាំ​២០១៣។ នេះ​ជា​ហេតុផល​មួយ​ដែល Selena បាន​រំសាយ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​នៅ​អូស្ត្រាលី​និង​អាស៊ី​​​​កាល​ពី​ខែ​​ធ្នូ ឆ្នាំ​២០១៣ ប៉ុន្តែ​ពេល​នោះ​នាង​មិន​បាន​ប្រាប់​ហេតុផល​ពិត​ប្រាកដ​​ពី​ការ​​រំសាយ​ទៅ​អ្នក​គាំទ្រ​ឡើយ។ យ៉ាងណាក្ដី​​មាន​ប្រភព​មួយ​បាន​បង្ហាញ​ថា នាង​ប្រហែល​មាន​ជំងឺ​សើស្បែក ។

ទើបតែ​កិច្ច​សម្ភាសន៍​ជាមួយ Billboard អតីត​មិត្ត​ស្រី​របស់ Justin Bieber រូប​នេះ​ថ្លែង​ការ​ពិត​​ថា៖ “នេះ​គឺ​ជា​រឿង​ពិត​ដែល​ខ្ញុំ​លុប​ចោល​ការ​ប្រគំតន្ត្រី ព្រោះ​ពេល​នោះ​ខ្ញុំ​អាច​នឹង​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល”។

ទន្ទឹម​នឹង​នេះ​ដែរ នៅ​ថ្ងៃ​សុក្រ​នេះ Selena Gomez នឹង​​ចេញ​​អាល់ប៊ុម​ចម្រៀង​​ទោល​ទី​២​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា Revival បន្ទាប់ពី​បាន​​បង្ហោះ​រួប​ស្រាត​លើ​ Instagram ដើម្បី​ផ្សព្វផ្សាយ​​នា​ពេល​កន្លង​ទៅ​ ៕

2D2B557700000578-3264382-image-a-7_1444271648235
 COg1_j7UcAAHsFK

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner