ការបើកបរដោយគ្មានសតិនៅក្នុងខ្លួនបានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សច្រើនជាង១ម៉ឺននាក់ក្នុងឆ្នាំ២០១២ នៅសហរដ្ឋអាមេរិក ហេតុដូចនេះទើបកុមារាអាយុ១៣ឆ្នាំមួយរូបចង់ធ្វើការផ្លាស់ប្ដូរបញ្ហានេះ។
កុមារា Krishna Reddy មកពីរដ្ឋតិចសាស សហរដ្ឋអាមេរិក បានបង្កើននូវឧបករណ៍មួយដែលអាចប្រាប់បានថា អ្នកបើកបររថយន្តមានសេពជាតិស្រវឹងឬសារធាតុថ្នាំផ្សេងៗ តាមរយៈការពិនិត្យមើលរន្ធប្រស្រីរបស់អ្នកបើកបរនោះ។ បច្ចុប្បន្នឧបករណ៍ដែលគេប្រើសម្រាប់ត្រួតពិនិត្យជាតិអាកុលតាមរយៈខ្យល់ដង្ហើមគឺត្រឹមតែអាចដឹងថា អ្នកបើកបរមានអាការៈស្រវឹងឬយ៉ាងណា ប៉ុន្តែមិនអាចដឹងថា គេមានប្រើប្រាស់ថ្នាំញឿន ឬក៏អត់នោះទេ ហេតុនេះទើប Reddy ចង់បង្កើតអ្វីដែលល្អជាងនេះ។
ជាធម្មតាពេលដែលភ្នែកប្រឈមមុខនឹងពន្លឺខ្លាំងធ្វើឲ្យរន្ធប្រស្រីភ្នែកប្រែជាតូច ហើយនៅពេលងងឹតរន្ធប្រស្រីប្រែជារីកធំវិញ។ ដូចគ្នានេះដែរសារធាតុអាភៀននិងសារធាតុអាកុលក្នុងគ្រឿងស្រវឹងធ្វើឲ្យរន្ធប្រស្រីរួមតូចជាងមុន ចំណែកឯសារធាតុកូកាអ៊ីន និង ថ្នាំញៀនមួយចំនួនធ្វើឲ្យរន្ធប្រស្រីរីកធំ។ យោងទៅតាមការប្រែប្រួលនេះទើប Reddy ផលិតនូវឧបករណ៍ម្យ៉ាងដែលធ្វើឡើងអំពី កាមេរ៉ាឌីជីថល ពិល និងស្នូលកណ្ដាលនៃក្រដាសអនាម័យ។

ដំណើរការរបស់ឧបករណ៍នេះប្រព្រឹត្តទៅដោយ ដំបូងបញ្ចាំងពន្លឺភ្លើងរបស់ពិលឲ្យចំភ្នែក ហើយស្នូលកណ្ដាលនៃក្រដាសអនាម័យជាអ្នកបញ្ចាំងពន្លឺទៅកាន់រន្ធប្រស្រីដោយផ្ទាល់។ បន្ទាប់មកកាមេរ៉ាឌីជីថលថតយកវីដេអូនៃការរីករួមរបស់រន្ធប្រស្រីនោះ។ ប្រើប្រាស់កម្មវិធីមួយដែលសរសេរឡើងដោយ Reddy គេនឹងអាចធ្វើការដឹងពីកម្រិតនៃការពង្រីកនិងបង្រួម របស់ប្រស្រីភ្នែកបាន។
គួរបញ្ជាក់ថា សិស្សថ្នាក់ទី៧រូបនេះបានជាប់ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជន១០រូបចុងក្រោយដែលប្រកួតប្រជែងក្នុងកម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់សហរដ្ឋអាមេរិក ហើយការប្រកួតចុងក្រោយនឹងប្រព្រឹត្តទៅនាថ្ងៃទី១២និង១៣ខែតុលានេះ៕