Games

តារា​សម្ដែង​ហុងកុងRuco Chan ចង់​សាកល្បង​​ឈុត​លើ​គ្រែ​ជា​មួយ Kelly Fu

ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​រឿង​ថ្មី “Captain of Destiny” របស់​ទូរទស្សន៍​ TVB កាល​ពី​ថ្ងៃ​អង្គារ​តារា​សម្ដែង​ប្រុស​ហុងកុង Ruco Chan បាន​និយាយ​ថា​ គេ​ចង់​សម្ដែង​ថត​ឈុត​លើ​គ្រែ​ជា​មួយ​តារា​សម្ដែង​ Kelly Fu។

otto-chan_kelly-fu_ruco-chan
Otto Chan ខាងឆ្វេង  Kelly Fuក ណ្ដាល  Ruco Chan ស្ដាំ

ក្នុង​កម្មវិធី​នោះ​ក្រៅ​ពី​មាន​វត្តមាន​របស់ Ruco Chan និង Kelly Fu ក្នុង​នោះ​ក៏​មាន​តារា​សម្ដែង​ Otto Chan ដែល​ជា​តួ​ក្នុង​រឿង​ “Captain of Destiny”ផង​ដែរ។ រឿង​ថ្មី​នេះ​បាន​ចាក់​បញ្ចាំង​តាំង​ពី​ថ្ងៃ​ទី ២១ ខែ​ ​កញ្ញា ដោយ Kelly Fu ត្រូវ​សម្ដែង​តួ​ឈ្មោះ Ha-sim ដែល​ត្រូវ​​តួ​ប្រុស​ឈ្មោះ ​Hon Yung សម្ដែង​ដោយ Stephen Wong ចាប់​រំលោភ។

ឈុត​នេះ​ដែរ​​បាន​ទទួលរង​ការ​រិះគន់​​ពីអ្នក​ទស្សនា​ជា​ច្រើន​នៅ​ពេល​ដែល​ Stephen ចាប់​ច្របាច់​គូទ​របស់ Kelly ។ ក្នុង​កម្មវិធី Kellyបាន​និយាយ​ថា​៖”គាត់( Stephen) ​ពិត​ជា​ច្របាច់​គូទ​ខ្ញុំ​ពិត​មែន​ពេល​ដែល​សម្ដែង។ ពួក​យើង​បាន​និយាយ​គ្នា​ជា​ច្រើន​ មុន​ពេល​ចាប់ផ្ដើម​ថត​ឈុត​រំលោភ​នោះ ខ្ញុំ​បាន​ប្រាប់ Stephen សម្ដែង​ទៅ​កុំ​បារម្ភ​​អី”។

ស្រប​គ្នា​នេះ​ដែរ​​ Ruco Chan បាន​និយាយ​​ប្រាប់​សារព័ត៌មាន​ក្នុង​កម្មវិធី​ដែរ​ថា គេ​មិន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​សម្ដែង​ឈុត​លើ​គ្រែ​ឡើយ។ តារា​វ័យ​៣៨​ឆ្នាំ​បន្ត​ថា គេ​​មាន​ចំណាប់​អារម្មណ៍​ថត​ឈុត​លើ​គ្រែ។ ភ្លាម​នោះ​​សារព័ត៌មាន​ចោទសួរ​ថា៖ តើ​នរណា​ដែល​លោក​ចង់​ថត​ឈុត​លើ​គ្រែ​ជាមួយ? Ruco តប​វិញ៖ គឺ Kelly Fu ព្រោះ​ពេល​នេះ​​នាង​មាន​បទពិសោធន៍​គ្រប់គ្រាន់ ហើយ​ថែម​ទាំង​​មាន​រាង​ស្អាត​ទៀត​ផង។​​​​​​​​​​​​​​

រឿង ​”Captain of Destiny”​ គឺ​និយាយ​អំពី​ចោរសមុទ្រ​ដ៏​ល្បី​ម្នាក់​មាន​ឈ្មោះ​ថា​ Cheung Po Tsai ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី Tony Hung និង Grace Chan ផង​ដែរ៕

Captain_of_Destiny_TVB_2015_Ruco_Chan_Tony_Hung_Grace_Chan_AHMIKE.com

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner