Games

HP បញ្ចេញ​កុំព្យូទ័រ​ថ្មី​មាន​ការ​​​រចនា​រូបរាង​ប្លែក​ខុស​ពី​ធម្មតា​

ក្រុមហ៊ុន​ HP បាន​បង្ហាញ​ពី​កុំព្យូទ័រ​ថ្មី​ដែល​មាន​ការ​រចនា​​រូបរាង​បែប​​​ងងឹត​​ ស្រដៀង​គ្នា​នឹង​​គោល​គំនិត​នៃ​ខ្សែ​ភាពយន្ត​ Star Wars ដែរ។

Force-Laptop-590x330

ដោយ​សារ​តែ​កុំព្យូទ័រ​នេះ​រចនា​រូបរាង​តាម​គោល​គំនិត​នៃ​រឿង​ Star Wars ទើប​គេ​ដាក់​ឈ្មោះ​កុំព្យូទ័រ​នេះ​ថា​ HP Star Wars។ មិន​ត្រឹម​តែ​ការ​រចនា​រូប​រាង​ប៉ុណ្ណោះ​ទេ​ គេ​ក៏​បាន​បន្ថែម​ជា​សំឡេង​មួយ​ចំនួន ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កាន់​តែ​មាន​អារម្មណ៍​ថា​​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​សាច់​រឿង​ Star Wars។

Star_WarsTM_Special_Edition_rear_left_facing.0

ក្រៅ​ពី​ការ​រចនា​រូប​រាង​ប្លែក​ កុំព្យូទ័រ​នេះ​ក៏​មាន​បំពាក់​នូវ​ CPU ប្រភេទ​ Core-i5 និង​ Core-i7 ព្រម​ទាំង​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ​ 2TB និង​មាន​ RAM ទំហំ​ 12GB ផង​ដែរ។ ចំពោះ​អេក្រង់​វិញ​គឺ​មាន​ទំហំ​ ១៥,៦​អ៊ីញ​ កម្រិត​ HD 1080p ដែល​បង្ហាញ​រូបភាព​បាន​ច្បាស់​ល្អ និង​ជា​ប្រភេទ​អេក្រង់​ Touch Screen។

v-DSC00082-5.0

កុំព្យូទ័រ​ HP Star Wars នេះ​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​បរទេស​នា​ថ្ងៃ​ទី​៨​ខែ​​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ​ ដោយ​មាន​តម្លៃ​ចាប់​ពី​ ៦៩៩,៩៩​ដុល្លារ​ឡើង​ទៅ៕​​​​​​

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner