Games

Ronaldo ថា​ក្ដី​មេត្តា​របស់​ Sir Alex ធ្វើ​ឲ្យ​ខ្លួន​ចាត់​ទុក​ដូច​ឪពុក

Cristiano Ronaldo តារា​ឆ្នើម​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា ​ខ្លួន​ចាត់​ទុក​ Sir Alex Ferguson ដូច​ជា​ឪពុក​ម្នាក់នៅ​ក្នុង​វិស័យ​បាល់ទាត់ ដោយសារ​តែ​បុរស​​សញ្ជាតិ​ស្កុតឡែន​រូប​នេះ មាន​ចិត្ត​មេត្តា​ប្រោសប្រណី​ល្អ​​ណាស់ កាល​នៅ​​ក្រុម​ Manchester United។

1

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ គឺជា​កីឡាករ​ ដែល​លោក​ Sir Alex ​ទិញ​ចូល​ល្អ​បំផុត​នៅ​ Old Trafford បន្ទាប់​​ពី​ផ្ទេរ​ពី​ Sporting Lisbon ​កាល​ឆ្នាំ​២០០៣។ Ronaldo មាន​ទំនាក់​ទំនង​ល្អ​ណាស់​ជាមួយ​អតីត​អ្នកចាត់ការ​ក្រុម​ Man Utd រហូត​ដល់​ពេល​ត្រូវ​ចាក​ចេញ​ពី​ក្លិប​​បិសាច​ក្រហម នៅ​ឆ្នាំ​២០០៩។ កីឡាករ​រូប​នេះ បាន​​​​និយាយ​ថា សេចក្ដីមេត្តា​​របស់​ Sir Alex ពិត​ជា​ធ្វើ​ឲ្យ​ខ្លួន​ភ្ញាក់ផ្អើល និង​​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ។

​កីឡាករ​វ័យ​​៣០​ឆ្នាំ បាន​បង្ហើប​ប្រាប់​ដល់​ BBC ថា៖ “គាត់ (Sir Alex) ​បាន​អញ្ជើញ​គ្រប់​គ្នា ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់, ផឹក​តែ…ដូច​ជា​ញ៉ាំ​តែ​អង់គ្លេស! វា​ដូច​ជា​គ្រួសារ​តែ​មួយ ជាមួយ​គាត់។ ពេល​ឪពុក​ខ្ញុំ​ឈឺ​នៅ​ទីក្រុង​ឡុងដុង ហើយ​កំពុង​សម្រាក​នៅ​ពេទ្យ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ភ្លឹក…ខ្ញុំ​បាន​និយាយ​ជាមួយ​ Sir Alex ​ថា លោក ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ”។

“ពេល​នោះ យើង​កំពុង​មមាញឹក​ប្រកួត​លីក និង​ UEFA Champions League ទៀត ប៉ុន្តែ​ខ្ញុំ​និយាយ​ថា, លោក ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ។ ខ្ញុំ​ចង់​ទៅ​មើល​ឪពុក​របស់​ខ្ញុំ។ បន្ទាប់​មក​ គាត់​បាន​ឆ្លើយ​តប​ខ្ញុំ​ថា…Cristiano, អ្នក​ចង់​ទៅ​១​ថ្ងៃ…​២​ថ្ងៃ ឬ​១​សប្ដាហ៍​ អ្នក​អាច​ទៅ​បាន…ខ្ញុំ​នឹង​នឹក​​អ្នក​នៅ​ទី​នេះ ព្រោះ​អ្នក​ដឹង​ហើយ​ថា អ្នក​សំខាន់​សម្រាប់​ក្រុម​ប៉ុណ្ណា…ប៉ុន្តែ​ឪពុក​របស់​អ្នក​ គឺ​ត្រូវ​តែ​សំខាន់​ជាង។ ពេល​គាត់​ប្រាប់​ខ្ញុំ​ដូច​នោះ…ខ្ញុំ​គិត​ថា បុរស​ម្នាក់​​នេះ ពិត​ជា​មិន​គួរ​ឲ្យ​ជឿ និង​គួរ​ឲ្យ​គោរព​មែន​ទែន។ គាត់​ដូច​ជា​ឪពុក​ម្នាក់ ក្នុង​​វិស័យ​បាល់ទាត់​សម្រាប់​ខ្ញុំ”។ CR7 បន្ថែម៕

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner