ការប្រកួតជម្រុះ FIFA World Cup 2018 នៅតំបន់អាមេរិកខាងត្បូងព្រឹកនេះ គឺបានបញ្ចប់ទៅគ្រប់គូហើយ ដោយក្រុមខ្លាំងឈីលី បំបាក់សាំបាប្រេស៊ីល ២-០ ឯអាហ្សង់ទីន ចាញ់អេក្វាឌ័រ ២-០ នៅចុងម៉ោងទាំងមិនគួរឲ្យជឿអម្បាញ់មិញនេះ។
២គ្រាប់របស់ម្ចាស់ជើងឯក Copa America 2015 ឈីលី គឺរកបានតារាល្បីៗ Eduardo Vargas របស់ក្លិប Hoffenheim នាទី៧២ និង Alexis Sanchez របស់កាំភ្លើងធំ Arsenal នៅចុងម៉ោងនាទី៨៩ ខណៈដែលប្រេស៊ីល ដែលអវត្តមានប្រធានក្រុម Neymar ដោយសារជាប់ពិន័យនោះ មិនអាចស្វែងរកគ្រាប់បាល់បានឡើយ។
រីឯក្រុមខ្លាំងអាហ្សង់ទីន បានចាញ់អេក្វាឌ័រ ២-០ ក្នុងទឹកដីខ្លួនឯង ទាំងមិនគួរឲ្យជឿ ដោយភ្លាត់២នាទី គេស៊ី២គ្រាប់នៅចុងម៉ោង ដោយកីឡាករ Frickson Erazo នាទី៨១ និង Felipe Caicedo នាទី៨២ ខណៈដែលអាហ្សង់ទីន អវត្តមានប្រធានក្រុម Lionel Messi ស្របពេល Sergio Aguero លេងបានតែ២៤នាទី ត្រូវដូរចេញ ដោយសាររបួសថែមទៀត។
នេះទើបតែជាការប្រកួតបើកឆាកវគ្គជម្រុះ World Cup លើកដំបូងប៉ុណ្ណោះ នៅតំបន់អាមេរិកខាងត្បូង។ ចំពោះលទ្ធផលទាំងអស់ និងតារាងពិន្ទុ មានដូចខាងក្រោម៖